កម្មវិធីអ្នកដឹកនាំវ័យក្មេងកម្ពុជា-ឡាវ ឆ្នាំ ២០២៥
Cambodia–Laos Young Leaders Programme 2025
កម្មវិធីអ្នកដឹកនាំវ័យក្មេង ដែលមានការគាំទ្រពីក្រសួងកិច្ចការបរទេស និងពាណិជ្ជកម្មនៃប្រទេសនូវែលសេឡង់ បាននិងកំពុងអនុវត្តដោយអង្គការ UnionAID មានទីស្នាក់ការនៅប្រទេសនូវែលសេឡង់ ក្នុងភាពជាដៃគូសហការជាមួយក្រុមហ៊ុនខេអេហ្វភី (KFP)នៅកម្ពុជា អង្គការទីភ្នាក់ងារចំណេះដឹងសម្រាប់ការអភិវឌ្ឍន៍ដោយការចូលរួម (PAKA) នៅប្រទេសឡាវ និងសាកលវិទ្យាល័យបច្ចេកវិទ្យាអុកលេន (Auckland University of Technology – AUT)។ កម្មវិធីអ្នកដឹកនាំវ័យក្មេងកម្ពុជា-ឡាវ (CLYLP) គឺជាកម្មវិធីពង្រឹងសមត្ថភាពសម្រាប់អ្នកដឹកនាំសង្គមស៊ីវិលវ័យក្មេងដែលកំពុងលេចធ្លោ ដោយផ្តល់ឱកាសឱ្យពួកគេបានចូលរួមក្នុងការអភិវឌ្ឍន៍បន្ថែមនូវ ចំណេះដឹង និងជំនាញលើការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ការគ្រប់គ្រង អង្គការ ភាពជាអ្នកដឹកនាំ និងជំនាញភាសាអង់គ្លេស។
សម្រាប់កម្មវិធីអ្នកដឹកនាំវ័យក្មេងកម្ពុជា–ឡាវ ឆ្នាំ ២០២៥ អ្នកដឹកនាំសហគមន៍វ័យក្មេងមកពីគ្រប់ខេត្តទាំងអស់ក្នុងប្រទេសកម្ពុជា និងប្រទេសឡាវ ត្រូវបានអញ្ជើញឱ្យដាក់ពាក្យចូលរួមក្នុងកម្មវិធីដ៏អស្ចារ្យនេះ ដោយកម្មវិធីនឹងចាប់ផ្តើមតាមរយៈវគ្គសិក្សាតាមអនឡាញ និងរៀនផ្ទាល់នៅក្នុងប្រទេសកំណើតដែលនឹងប្រព្រឹត្តិទៅនៅក្នុងខែសីហា ឆ្នាំ ២០២៥ ហើយបន្តនៅប្រទេសនូវែលសេឡង់នៅក្នុងខែមីនា ឆ្នាំ ២០២៦។
ដើម្បីជ្រាបច្បាស់អំពីកម្មវិធីអ្នកដឹកនាំវ័យក្មេងកម្ពុជា–ឡាវ ឆ្នាំ ២០២៥ សូមលោកអ្នកអញ្ជើញ ចូលទៅកាន់គេហទំព័រ និងបណ្តាញសង្គម នៅក្រោមនេះ ៖
Facebook: https://www.facebook.com/CLYoungLeaders/
Youtube: https://www.youtube.com/channel/UCOAzVxkXU84hXVjGgv5igHg
Instagram: https://www.instagram.com/clyoungleader/
Website: https://unionaid.org.nz/young-leaders-programmes/clylp/
ទំនាក់ទំនងដោយផ្ទាល់៖
លោក ម៉ៅ កុសល(KFP) ទូរស័ព្ទលេខ 015 72 73 50
Comments are closed